ព័ត៌មាន · Field Visit · ចុះអង្កេត

ចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) & AFD ចុះពិនិត្យទីតាំងក្នុងខេត្តកំពង់ធំ

ចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) & AFD ចុះពិនិត្យទីតាំងក្នុងខេត្តកំពង់ធំ 🖼 60 រូបភាព

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP បានដឹកនាំក្រុមការងារគម្រោង អមដំណើរក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ចុះពិនិត្យទីតាំងចំនួន៥ក្នុងខេត្តកំពង់ធំ។

ក្រុមបេសកកម្មបានទស្សនាសហគមន៍កសិកម្មចិញ្ចឹមមាន់ ចម្ការស្វាយចន្ទី និងសហគមន៍ដាំបន្លែសុវត្ថិភាព ដែលកំពុងទទួលការគាំទ្របច្ចេកទេស ឥណទាន និងហេដ្ឋារចនាសម្ព័ន្ធកសិកម្មពីគម្រោង ក៏ដូចជាបានពិភាក្សាអំពីគម្រោងសាងសង់ផ្លូវថ្មីភ្ជាប់ខេត្តកំពង់ធំទៅខេត្តព្រះវិហារ។