ព័ត៌មាន · Field Visit · ចុះអង្កេត

ចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យ ៤ទីតាំង ក្នុងខេត្តកំពង់ចាម

ចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យ ៤ទីតាំង ក្នុងខេត្តកំពង់ចាម 🖼 31 រូបភាព

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោង បានដឹកនាំក្រុមការងារបន្តអមដំណើរបេសកកម្ម ADB ចុះពិនិត្យទីតាំង៤ក្នុងខេត្តកំពង់ចាម។

ក្រុមបានទស្សនាកសិដ្ឋានចិញ្ចឹមមាន់ ១៥.០០០ក្បាលរបស់លោក ប៉ូ វ៉ាន់ថា សហគមន៍ដែលទទួលរោងវេចខ្ចប់និងម៉ាស៊ីនសម្ងួត និងសហគ្រាសកសិកម្មមួយកំពុងរៀបចំលក្ខខណ្ឌដើម្បីទទួលវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារតាមស្តង់ដារ GHP/HACCP។