នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបានបន្តចុះពិនិត្យទីតាំង២ក្នុងខេត្តសៀមរាប។
សហគមន៍កសិកម្មកន្រ្ទាំងបល្ល័ងរស្មីស្រ្តីសាមគ្គី (សមាជិក៨២នាក់) ដាំបន្លែផ្គត់ផ្គង់ ៥០០-១.០០០គីឡូក្នុងមួយថ្ងៃ ខណៈកន្លែងបង្កាត់ពូជមាន់ក្នុងស្រុកមួយទៀត ទទួលបានទ្រុងមាន់ ប្រព័ន្ធសូឡា និងសម្ភារៈបង្កាត់ភ្ញាស់ ដើម្បីចែកចាយកូនមាន់ដល់កសិករចិញ្ចឹមមាន់ក្នុងខេត្តគោលដៅទាំង៦។