នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោង ACSEP បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃបេសកកម្មត្រួតពិនិត្យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សរ ចិត្រា និងលោក ឡុង ពិសិដ្ឋ តំណាង ADB។
ក្រុមការងារបានវាយតម្លៃថា គម្រោងមានវឌ្ឍនភាពល្អ ("Green on track") ក្នុងអំឡុងពេលចុះពិនិត្យពីថ្ងៃទី១ដល់ថ្ងៃទី១២ ខែមិថុនា ព្រមទាំងផ្តល់អនុសាសន៍ឲ្យពង្រឹងកិច្ចសហការរវាងសមាសភាគនានា ដើម្បីបង្កើនតម្លៃបន្ថែម និងសុវត្ថិភាពចំណីអាហារ ដល់ខ្សែច្រវាក់តម្លៃទាំង៥ សម្រាប់សហគមន៍កសិកម្ម ២៣០ និងសហគ្រាសកសិកម្ម ៥០។