ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារផ្នែកការពារដំណាំរបស់ ACSEP បានរៀបចំសិក្ខាសាលាស្តីពីការរៀបចំសំណើចរចាបើកទីផ្សារនាំចេញផលិតផលកសិកម្ម នៅខេត្តគោលដៅទាំង៦។
មានសិក្ខាកាមចូលរួមសរុប៣៧៨នាក់ (ស្រ្តី១៨៥នាក់) ក្នុងចំណោមខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ក្នុងគោលបំណងលើកកម្ពស់គុណភាព និងជំរុញការនាំចេញកសិផលកម្ពុជា។