ចាប់ពីថ្ងៃទី២៦ដល់២៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារផ្នែកសហគមន៍កសិកម្ម និងទីប្រឹក្សា AVCC បានចុះពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្មចំនួន៥ក្នុងខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួម៤៥នាក់។
ការចុះជួបនេះផ្តោតលើការណែនាំផ្នែកគ្រប់គ្រងស្ថាប័ន ការធ្វើផែនការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងការភ្ជាប់ទីផ្សារ ដើម្បីពង្រឹងសមត្ថភាពសហគមន៍កសិកម្មនីមួយៗ។