ចាប់ពីថ្ងៃទី២០ដល់២២ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានកសិឧស្សាហកម្ម និងទីប្រឹក្សា AVCC បានចុះសម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មដល់សហគមន៍កសិកម្មសរុប១៩ ក្នុងខេត្តកំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប។
ការចុះជួបផ្តោតលើការរៀបចំឯកសារកិច្ចសន្យា និងបញ្ជីអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ដំឡូងមី និងបន្លែ ដើម្បីភ្ជាប់ទំនាក់ទំនងអាជីវកម្មរវាងសហគមន៍ និងសហគ្រាស។