នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារប្រព័ន្ធព័ត៌មានទីផ្សាររបស់ ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ ICT សម្រាប់ទីផ្សារកសិកម្ម ដល់សហគមន៍កសិកម្ម និងមន្ត្រីកសិកម្មឃុំនៅខេត្តព្រះវិហារ ដោយមានអ្នកចូលរួម១៨នាក់។
សិក្ខាកាមបានសិក្សាពីយុទ្ធសាស្ត្រទីផ្សារ ការប្រើប្រាស់បណ្តាញសង្គម និងរបៀបប្រើកម្មវិធីទូរស័ព្ទ CamAgriMarket សម្រាប់ព័ត៌មានទីផ្សារកសិកម្ម។