ចាប់ពីថ្ងៃទី៧ដល់៨ ខែឧសភា ឆ្នាំ២០២៦ សមាសភាគសុខភាពសត្វរបស់ ACSEP បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើលទ្ធផលសិក្សាសមិទ្ធិលទ្ធភាព ក្នុងការវិនិយោគលើសត្តឃាតដ្ឋាន និងផ្សារលក់បក្សី នៅខេត្តសៀមរាប។
អ្នកចូលរួម៤៥នាក់ រួមមានកសិករចិញ្ចឹមមាន់ ភ្នាក់ងារសុខភាពសត្វ និងឈ្មួញកណ្តាល បានពិភាក្សាថាតើគម្រោងគួរផ្តោតលើការកែលម្អទីផ្សារដែលមានស្រាប់ ឬសិក្សាសាងសង់ថ្មី។