នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោង ACSEP បានរៀបចំកិច្ចប្រជុំផ្តើមបេសកកម្មត្រួតពិនិត្យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សរ ចិត្រា និងលោក ឡុង ពិសិដ្ឋ តំណាង ADB នៅទីស្តីការក្រសួង។
កិច្ចប្រជុំមានការចូលរួមពីអង្គភាពអនុវត្តគម្រោងទាំង៣សមាសភាគ (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ) ធនាគារដៃគូ ក្រុមទីប្រឹក្សាបច្ចេកទេស AVCC ព្រមទាំងមន្ទីរកសិកម្មខេត្តគោលដៅតាមរយៈប្រព័ន្ធអនឡាញ។