ព័ត៌មាន · Field Visit · ចុះអង្កេត

ការចុះរៀបចំ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងលិខិតសម្ដែងពីគោលបំណងក្នុងភាពជាដៃគូអាជីវកម្ម ដើម្បីឆ្ពោះទៅកាន់ការចុះកិច្ចសន្យាផលិតផលកសិកម្ម

ការចុះរៀបចំ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងលិខិតសម្ដែងពីគោលបំណងក្នុងភាពជាដៃគូអាជីវកម្ម ដើម្បីឆ្ពោះទៅកាន់ការចុះកិច្ចសន្យាផលិតផលកសិកម្ម 🖼 17 រូបភាព

ចាប់ពីថ្ងៃទី២៨ដល់២៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានកសិឧស្សាហកម្មរបស់ ACSEP បានសម្របសម្រួលកិច្ចសន្យាផលិតកម្មរវាងក្រុមហ៊ុន OLAM Outspan Cambodia និងសហគមន៍កសិកម្មចំនួន៣ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ។

កិច្ចសន្យាកំណត់លក្ខខណ្ឌគុណភាព តម្លៃទីផ្សារ និងការទូទាត់ ចំពោះការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមរដូវនេះ ដោយមានការទទួលស្គាល់ពីមន្ទីរកសិកម្មខេត្តកំពង់ចាម។