ចាប់ពីថ្ងៃទី២១ដល់២៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានកសិឧស្សាហកម្មរបស់ ACSEP បានចុះជ្រើសរើសសហគ្រាសកសិកម្មដែលមានសក្តានុពលនៅខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ។
ក្រុមបានវាយតម្លៃសហគ្រាសសរុប១៤ ដែលធ្វើអាជីវកម្មប្រមូលទិញ និងកែច្នៃដំឡូងមី ស្វាយចន្ទី និងបន្លែ ដើម្បីពិចារណាចូលរួមក្នុងខ្សែច្រវាក់តម្លៃរបស់គម្រោង។