នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារសមាសភាគដំណាំរបស់ ACSEP បានចុះសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មចំនួន២៥នាក់ក្នុងខេត្តកំពង់ធំ ដែលទទួលបានវិញ្ញាបនបត្រ CamGAP។
ក្រុមក៏បានពិនិត្យវឌ្ឍនភាពសាងសង់ឃ្លាំង១០០តោននៅសហគមន៍សាលាវិស័យ (៣៧%) និងសហគមន៍ភ្នំសន្ទុក (៣៥%) ព្រមទាំងលានហាលនៅសហគមន៍សន្ទុកសាមគ្គីដែលបានបញ្ចប់ស្ទើរតែពេញលេញ។