ព័ត៌មាន · Workshop · សិក្ខាសាលា

សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយផលិតផលឥណទានក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដល់រដ្ឋបាលខេត្តគោលដៅថ្មី”

សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយផលិតផលឥណទានក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដល់រដ្ឋបាលខេត្តគោលដៅថ្មី” 🖼 11 រូបភាព

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ACSEP-PIU1) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយផលិតផលឥណទានគម្រោង ACSEP សម្រាប់ខេត្តរតនគិរី ក្រោមអធិបតីភាពលោក ឃុន វាសនា និងឯកឧត្តម នាង សំអាត។

គោលបំណងគឺណែនាំសមាជិកសហគមន៍កសិកម្ម និងកសិធុរកិច្ចក្នុងខេត្តអំពីលក្ខខណ្ឌ និងនីតិវិធីស្នើសុំឥណទានអនុគ្រោះ ដោយមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុដៃគូ ដូចជា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ធនាគារស្ថាបនា ធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន។