នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សរ ចិត្រា នាយកគម្រោង ACSEP បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងនៅខេត្តសៀមរាប ដោយជួបជាមួយសហគមន៍កសិកម្មពីរដែលទទួលផលពីគម្រោង។
សហគមន៍សម្ព័ន្ធកសិករខ្មែរអង្គរ (សមាជិក៤៣គ្រួសារ) កំពុងសាកល្បងផលិតពូជប៉េងប៉ោះឈឺរីក្នុងផ្ទះសំណាញ់ជាមួយ CARDI ខណៈសហគមន៍សុវត្ថិភាពធម្មជាតិ (សមាជិក៣៣១នាក់) បានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែឲ្យសាលារៀន៩កន្លែង ហើយសមាជិកមួយចំនួននឹងទទួលវិញ្ញាបនបត្រ CamGAP។