នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ACSEP-PIU1 បានរៀបចំសិក្ខាសាលាដូចគ្នានេះនៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម សុខ ដារ៉ា និងឯកឧត្តម លឹម សុខតូ អភិបាលរងខេត្ត។
សិក្ខាកាមតំណាងសហគមន៍កសិកម្ម និងកសិធុរកិច្ចក្នុងខេត្តពោធិ៍សាត់ បានទទួលព័ត៌មានស្តីពីលក្ខខណ្ឌឥណទាន ដោយមានការចូលរួមពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា។