ចាប់ពីថ្ងៃទី២២ដល់២៣ ខែមករា ឆ្នាំ២០២៦ ACSEP-PIU1 បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយផលិតផលឥណទានសម្រាប់ខេត្តគោលដៅថ្មីពីរ គឺស្វាយរៀង និងព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ណី សាកល និងឯកឧត្តម សុខ រស់។
កម្មវិធីមានគោលបំណងណែនាំកសិករ និងសហគមន៍កសិកម្មទាំងពីរខេត្តអំពីលទ្ធភាពទទួលបានឥណទានអនុគ្រោះ ដើម្បីពង្រីកអាជីវកម្មកសិកម្មរបស់ខ្លួន។