ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលស្តីពី កាតព្វកិច្ចរបស់អ្នកទទួលម៉ៅការសាងសង់ លើកិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម នៃលទ្ធផលទី២ តាមរយៈដោយផ្ទាល់និងហ៊្សូម

វគ្គបណ្តុះបណ្តាលស្តីពី កាតព្វកិច្ចរបស់អ្នកទទួលម៉ៅការសាងសង់ លើកិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម នៃលទ្ធផលទី២ តាមរយៈដោយផ្ទាល់និងហ៊្សូម 🖼 6 រូបភាព

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ផ្នែកគាំពារបរិស្ថាន សង្គម និងយេនឌ័រ នៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីកាតព្វកិច្ចរបស់អ្នកម៉ៅការសាងសង់ ចំពោះការការពារសុវត្ថិភាពបរិស្ថាន និងសង្គមក្រោមលទ្ធផលទី២។

វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងទាំងតាមរបៀបផ្ទាល់ និងតាមប្រព័ន្ធអនឡាញ Zoom ដើម្បីឱ្យអ្នកចូលរួមមកពីទីតាំងផ្សេងៗគ្នា អាចទទួលបានចំណេះដឹងគ្រប់គ្រាន់ស្តីពីការអនុវត្តគោលការណ៍ការពារបរិស្ថាន និងសង្គមក្នុងការសាងសង់។