ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្ដុះបណ្ដាលស្ដីពី "ការរៀបចំសំណើអាជីវកម្ម" ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ភ្នំប្រុស ខេត្តកំពង់ចាម

វគ្គបណ្ដុះបណ្ដាលស្ដីពី "ការរៀបចំសំណើអាជីវកម្ម" ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ភ្នំប្រុស ខេត្តកំពង់ចាម 🖼 11 រូបភាព

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ជាអង្គភាពអនុវត្តគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពីការរៀបចំសំណើអាជីវកម្ម នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

វគ្គនេះបន្តពីវគ្គបណ្តុះបណ្តាលស្រដៀងគ្នា ដែលធ្លាប់ប្រព្រឹត្តទៅនៅខេត្តក្រចេះ ក្នុងគោលបំណងពង្រីកចំណេះដឹងផ្នែកនេះ ដល់សហគមន៍កសិកម្មនៅតាមខេត្តគោលដៅផ្សេងទៀត។