ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះទីតាំងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ផ្នែកខាងលើនៃទ្រុងមាន់ ក្រោមគម្រោង ACSEP។
ការចុះត្រួតពិនិត្យនេះ មានគោលដៅធានាថា ការសាងសង់ទ្រុងមាន់សម្រាប់កសិករអ្នកចិញ្ចឹមមាន់ ស្របតាមស្តង់ដារបច្ចេកទេស និងកាលវិភាគការងារដែលបានកំណត់។