ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសមាសភាគស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្រោមគម្រោង ACSEP បានចុះត្រួតពិនិត្យការងារនៅផ្ទះសំណាញ់ និងចម្ការអភិរក្ស ក្នុងស្ថានីយស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកោះកេរ្ដិ៍ ខេត្តព្រះវិហារ។
គោលដៅនៃការចុះត្រួតពិនិត្យនេះ គឺដើម្បីតាមដានវឌ្ឍនភាពការស្រាវជ្រាវពូជដំណាំ និងធានាថាកិច្ចការថែទាំចម្ការអភិរក្ស ដំណើរការស្របតាមផែនការបច្ចេកទេសដែលបានកំណត់។