ព័ត៌មាន · Workshop · សិក្ខាសាលា

សិក្ខាសាលាស្តីពី"ការផ្សព្វផ្សាយយន្តការដោះស្រាយបណ្តឹងសារទុក្ខ" នៅសណ្ឋាគារភីអេនធី ផាលេស ខេត្តត្បូងឃ្មុំ

សិក្ខាសាលាស្តីពី"ការផ្សព្វផ្សាយយន្តការដោះស្រាយបណ្តឹងសារទុក្ខ" នៅសណ្ឋាគារភីអេនធី ផាលេស ខេត្តត្បូងឃ្មុំ 🖼 14 រូបភាព

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការគាំទ្ររបស់គម្រោង ACSEP បានរៀបចំសិក្ខាសាលាមួយ ស្តីអំពីការផ្សព្វផ្សាយយន្តការដោះស្រាយបណ្តឹងសារទុក្ខ នៅសណ្ឋាគារភីអេនធី ផាលេស ខេត្តត្បូងឃ្មុំ។

សិក្ខាសាលានេះ មានគោលបំណងបង្ហាញឲ្យប្រជាកសិករ និងអ្នកពាក់ព័ន្ធក្នុងតំបន់ ដឹងអំពីវិធីសាស្ត្រ និងបណ្តាញសម្រាប់ដាក់ពាក្យបណ្តឹងសារទុក្ខ ក្នុងករណីជួបប្រទះបញ្ហាទាក់ទងនឹងការអនុវត្តគម្រោង។