ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពពាក់ព័ន្ធនៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីអំពីការគ្រប់គ្រងសុវត្ថិភាពកសិចំណីអាហារ សម្រាប់មន្ត្រីជំនាញថ្នាក់ខេត្ត នៅទីរួមខេត្តកំពង់ចាម។
អ្នកចូលរួមដែលទទួលបានវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាគ្រូបង្គោល សម្រាប់បន្តផ្សព្វផ្សាយចំណេះដឹងផ្នែកសុវត្ថិភាពចំណីអាហារ ទៅដល់មន្ត្រី និងសហគមន៍កសិកម្មនៅមូលដ្ឋាន។