នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការគាំទ្ររបស់គម្រោង ACSEP បានប្រព្រឹត្តទៅសិក្ខាសាលាមួយ ស្តីអំពីការផ្សព្វផ្សាយយន្តការដោះស្រាយបណ្តឹងសារទុក្ខ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។
នេះជាសិក្ខាសាលាមួយក្នុងចំណោមកម្មវិធីជាបន្តបន្ទាប់ ដែលគម្រោងបានរៀបចំនៅតាមខេត្តគោលដៅផ្សេងៗ ដើម្បីធានាថាប្រជាកសិករយល់ដឹងអំពីសិទ្ធិ និងបណ្តាញសម្រាប់ដាក់ពាក្យបណ្តឹងសារទុក្ខ។