ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោង ACSEP បានរៀបចំសិក្ខាសាលាមួយ ស្តីអំពីការផ្សព្វផ្សាយផលិតផលឥណទានរបស់គម្រោង។
សិក្ខាសាលានេះ ផ្តោតលើការណែនាំលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំឥណទាន ដើម្បីលើកទឹកចិត្តអ្នកជំនួញខ្នាតតូច និងមធ្យមក្នុងវិស័យកសិកម្ម ឲ្យចូលប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់គម្រោង។