ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារសមាសភាគស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានចុះកាត់ពង្រីកស្រឡាយដំឡូងមី និងត្រួតពិនិត្យការងារចម្ការអភិរក្ស នៅស្ថានីយកោះកេរ្ដិ៍ ខេត្តព្រះវិហារ។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលដៅពង្រីកមូលដ្ឋានស្រាវជ្រាវពូជដំឡូងមី ព្រមទាំងថែរក្សាគុណភាពការងារចម្ការអភិរក្សឲ្យស្របតាមផែនការគម្រោង ACSEP។