ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលដល់សមាជិកសហគមន៍កសិកម្មស្តីពីបច្ចេកទេសថែទាំដំណាំស្វាយចន្ទី និងបច្ចេកទេសថែទាំដំណាំស្វាយកែវរមៀតខុសរដូវ ក្នុងខេត្តឧត្តរមានជ័យ

វគ្គបណ្តុះបណ្តាលដល់សមាជិកសហគមន៍កសិកម្មស្តីពីបច្ចេកទេសថែទាំដំណាំស្វាយចន្ទី និងបច្ចេកទេសថែទាំដំណាំស្វាយកែវរមៀតខុសរដូវ ក្នុងខេត្តឧត្តរមានជ័យ 🖼 15 រូបភាព

ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ទីប្រឹក្សាផ្នែកដំណាំរបស់ AVCC បានសហការជាមួយមន្ត្រីជំនាញពីនាយកដ្ឋានដំណាំឧស្សាហកម្ម និងនាយកដ្ឋានពាក់ព័ន្ធដំណាំសួន បង្រៀនបច្ចេកទេសថែទាំដំណាំស្វាយចន្ទី និងស្វាយកែវរមៀតខុសរដូវ ដល់សមាជិកសហគមន៍កសិកម្មនៅខេត្តឧត្តរមានជ័យ។

វគ្គបណ្តុះបណ្តាលនេះ ជួយឲ្យកសិករអាចអនុវត្តបច្ចេកទេសដាំដុះ និងថែទាំដំណាំស្វាយឲ្យផ្តល់ផលច្រើន និងចេញផ្លែក្រៅរដូវកាល ដែលអាចលក់បានតម្លៃខ្ពស់ជាងមុន។