ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ជាអង្គភាពអនុវត្តគម្រោង បានចុះជួយបង្ហាត់បង្រៀនដល់សហគ្រាសកសិកម្មមួយចំនួន ស្តីពីការរៀបចំសំណុំឯកសារស្នើសុំវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ។
សកម្មភាពនេះជួយឱ្យសហគ្រាសក្នុងតំបន់មានការយល់ដឹងកាន់តែច្បាស់ អំពីនីតិវិធី និងស្តង់ដារចាំបាច់ក្នុងការស្នើសុំវិញ្ញាបនបត្រ ដើម្បីលើកកម្ពស់ទំនុកចិត្តអ្នកប្រើប្រាស់ចំពោះផលិតផលរបស់ខ្លួន។