ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម នៃគម្រោង ACSEP បានចុះទីតាំងខេត្តឧត្តរមានជ័យ ដើម្បីថតចងក្រងជាវីឌីអូឯកសារ សកម្មភាពវគ្គបណ្តុះបណ្តាលបច្ចេកទេសថែទាំដំណាំស្វាយចន្ទី និងស្វាយកែវរមៀតខុសរដូវ។
វីឌីអូនេះ នឹងត្រូវប្រើប្រាស់ជាឯកសារផ្សព្វផ្សាយ ដើម្បីជួយបង្ហាញដល់សាធារណជន និងសហគមន៍កសិកម្មនៅតំបន់ផ្សេងទៀត អំពីលទ្ធផល និងផលប្រយោជន៍នៃការអនុវត្តបច្ចេកទេសដែលបានបង្រៀន។