នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារនិយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEP បានរៀបចំកិច្ចប្រជុំស្តីអំពីប្រតិបត្តិការហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្ម ក្រោមអធិបតីភាពឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ ផ្តោតលើការតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមនានា ទាក់ទងនឹងយន្តការផ្តល់ហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម ក្រោមក្របខណ្ឌគម្រោង ACSEP។