នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារនិយ័តករបរធនបាលកិច្ច ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាមួយ ដើម្បីបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ របស់សមាសភាគទី១ នៃគម្រោង ACSEP។
សិក្ខាសាលានេះ ក៏បានកំណត់ទិសដៅការងារបន្ត សម្រាប់សមាសភាគខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ក្នុងឆមាសទី២ ឆ្នាំ២០២៥ ផងដែរ។