នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអង្គភាពអនុវត្តគម្រោង បានដឹកនាំវគ្គបណ្តុះបណ្តាលមួយ ស្តីអំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន (ICT) សម្រាប់ទីផ្សារផលិតផលកសិកម្មប្រកួតប្រជែង។
វគ្គបណ្តុះបណ្តាលនេះ មានគោលដៅជួយកសិករ និងសហគ្រិនកសិកម្មធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដើម្បីពង្រីកទីផ្សារ និងបង្កើនប្រកួតប្រជែងភាពរបស់ផលិតផលកសិកម្មក្នុងស្រុក។