ព័ត៌មាន · Field Visit · ចុះអង្កេត

ចុះត្រួតពិនិត្យ និងវាយតម្លៃការរៀបចំគ្រឹះក្រោមនៃទ្រុងមាន់ ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ

ចុះត្រួតពិនិត្យ និងវាយតម្លៃការរៀបចំគ្រឹះក្រោមនៃទ្រុងមាន់ ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ 🖼 10 រូបភាព

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារសមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះត្រួតពិនិត្យ និងវាយតម្លៃការរៀបចំគ្រឹះក្រោមនៃទ្រុងមាន់ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ។

ការត្រួតពិនិត្យនេះ ធ្វើឡើងមុននឹងចាប់ផ្តើមការសាងសង់ផ្នែកខាងលើនៃទ្រុងមាន់ ដើម្បីធានាថាមូលដ្ឋានគ្រឹះមានគុណភាព និងសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមមាន់ក្រោមគម្រោង ACSEP។