ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ជាអង្គភាពអនុវត្តគម្រោង បានបន្តចុះជួយបង្ហាត់បង្រៀនដល់សហគ្រាសកសិកម្មបន្ថែមទៀត ស្តីពីការរៀបចំសំណុំឯកសារសុវត្ថិភាពចំណីអាហារ។
គោលដៅចម្បងនៃការចុះជួយនេះ គឺដើម្បីធានាថាសហគ្រាសកសិកម្មនីមួយៗអាចបំពេញលក្ខខណ្ឌតម្រូវបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ មុននឹងដាក់ស្នើសុំវិញ្ញាបនបត្រជាផ្លូវការ។