ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារសមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ បានចុះកិច្ចសន្យាជាមួយកសិករបង្កាត់ភ្ញាស់កូនមាន់ក្នុងស្រុក និងអ្នកម៉ៅការសាងសង់ទ្រុងមាន់ ក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្រោមគម្រោង ACSEP។
កិច្ចសន្យាទាំងនេះ នឹងជួយធានាការផ្គត់ផ្គង់កូនមាន់ និងហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមមាន់ ដល់សហគមន៍កសិកម្មក្នុងតំបន់គោលដៅ ស្របតាមផែនការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃសត្វបសុបក្សីរបស់គម្រោង។