កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមមន្ត្រីនៃនាយកដ្ឋានដំណាំឧស្សាហកម្ម ដែលមានលោក ធីវ វណ្ណធី លោក ម៉េង ឬទ្ធា និងលោក ចិន សត្យា បានចូលរួម បានចុះទៅកន្លែងសាកល្បង ដើម្បីដាំកូនដំឡូងមីស្អាតដែលបានផលិតឡើងតាមបច្ចេកទេសជាលិកាកម្មរបស់វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។
កូនដំឡូងមីទាំងនេះជាប្រភេទពូជ TMEB-419 ដែលមានលក្ខណៈធន់ទ្រាំបានល្អនឹងជម្ងឺរបួសស្លឹកកួច ឬ CMD ដែលកំពុងបង្កការខូចខាតដល់ដំណាំដំឡូងមីនៅតំបន់ជាច្រើន។ សកម្មភាពនេះស្ថិតក្នុងកិច្ចខិតខំរបស់គម្រោង ACSEP ដើម្បីផ្គត់ផ្គង់សម្ភារដាំដុះស្អាតដល់កសិករ និងកាត់បន្ថយហានិភ័យផលិតកម្មដំឡូងមី។