ព័ត៌មាន · Field Visit · ចុះអង្កេត

ចុះកិច្ចសន្យាជាមួយកសិករបង្កាត់ភ្ញាស់កូនមាន់ក្នុងស្រុក និងអ្នកម៉ៅការសាងសង់ទ្រុងមាន់ ក្រោមគម្រោង(ACSEP) ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ

ចុះកិច្ចសន្យាជាមួយកសិករបង្កាត់ភ្ញាស់កូនមាន់ក្នុងស្រុក និងអ្នកម៉ៅការសាងសង់ទ្រុងមាន់ ក្រោមគម្រោង(ACSEP) ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ 🖼 7 រូបភាព

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមការដឹកនាំរបស់លោក ពេជ្រ ប៉េដា បានចុះទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ។

គោលបំណងសំខាន់គឺដើម្បីចុះកិច្ចសន្យាជាផ្លូវការជាមួយកសិករក្នុងស្រុកដែលធ្វើការបង្កាត់ភ្ញាស់កូនមាន់ និងជាមួយអ្នកម៉ៅការសាងសង់ទ្រុងចិញ្ចឹមមាន់ ដែលជាផ្នែកមួយក្នុងខ្សែច្រវាក់ផលិតកម្មសាច់មាន់ក្នុងស្រុកដែលគម្រោងកំពុងគាំទ្រ។