ព័ត៌មាន · Workshop · សិក្ខាសាលា

សិក្ខាសាលាស្តីពី “ឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់ សុវត្ថិភាពកសិកម្ម (ACSEP) ប្រចាំឆមាសទី១ ឆ្នាំ២០២៥

សិក្ខាសាលាស្តីពី “ឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់ សុវត្ថិភាពកសិកម្ម (ACSEP) ប្រចាំឆមាសទី១ ឆ្នាំ២០២៥ 🖼 58 រូបភាព

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោង (PMU) បានរៀបចំសិក្ខាសាលានៅសណ្ឋាគារ Sun & Moon ក្រុងភ្នំពេញ ក្រោមចំណងជើងស្ដីពីការឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្តគម្រោង ACSEP។

សិក្ខាសាលានេះផ្តោតលើការវាយតម្លៃវឌ្ឍនភាព និងលទ្ធផលការងារដែលសម្រេចបានក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៥ ព្រមទាំងកំណត់ទិសដៅ និងកិច្ចការអាទិភាពសម្រាប់ការអនុវត្តបន្តទៅមុខទៀត។