ព័ត៌មាន · Field Visit · ចុះអង្កេត

ស្នើសុំការអនុញ្ញាតចូលជួប និងពិគ្រោះយោបល់ជាមួយលោក ប្រធានមន្ទីរកសិកម្ម និងអនុប្រធាន នៃខេត្តទាំង៥ខាងលើ ដើម្បីឲ្យជួយសម្របសម្រួលដល់ក្រុមការងារ AVCC

ស្នើសុំការអនុញ្ញាតចូលជួប និងពិគ្រោះយោបល់ជាមួយលោក ប្រធានមន្ទីរកសិកម្ម និងអនុប្រធាន នៃខេត្តទាំង៥ខាងលើ ដើម្បីឲ្យជួយសម្របសម្រួលដល់ក្រុមការងារ AVCC

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្រុមទីប្រឹក្សារួមមានតំណាងអង្គភាពគ្រប់គ្រងគម្រោង (PMU) ទីប្រឹក្សាគាំពារសុវត្ថិភាព (PIC) និងក្រុមទីប្រឹក្សាខ្សែច្រវាក់តម្លៃកសិកម្ម (AVCC) បានចុះទៅខេត្តគោលដៅចំនួន៥ គឺ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប និងព្រះវិហារ។

គោលបំណងចម្បងនៃដំណើរនេះ គឺដើម្បីស្នើសុំចូលជួប និងពិគ្រោះយោបល់ជាមួយប្រធាន និងអនុប្រធានមន្ទីរកសិកម្មរបស់ខេត្តនីមួយៗ ដើម្បីទទួលបានការសម្របសម្រួល និងកិច្ចសហការសម្រាប់ការចុះបំពេញការងាររបស់ក្រុមទីប្រឹក្សា AVCC នៅតាមមូលដ្ឋាន។