ព័ត៌មាន · Field Visit · ចុះអង្កេត

ពិគ្រោះយោបល់ និងសិក្សាស្វែងយល់ ពីផលប៉ះពាល់ដែលអាចកើតមានលើគ្រួសារអ្នកចិញ្ចឹមមាន់ស្រុក ពាក់ព័ន្ធនឹង ការដោះស្រាយផលប៉ះពាល់ដោយមិនស្ម័គ្រចិត្ត (IR) និង ជនជាតិដើមភាគតិច (IP)

ពិគ្រោះយោបល់ និងសិក្សាស្វែងយល់ ពីផលប៉ះពាល់ដែលអាចកើតមានលើគ្រួសារអ្នកចិញ្ចឹមមាន់ស្រុក ពាក់ព័ន្ធនឹង ការដោះស្រាយផលប៉ះពាល់ដោយមិនស្ម័គ្រចិត្ត (IR) និង ជនជាតិដើមភាគតិច (IP)

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារផ្នែកគាំពារបរិស្ថាន សង្គម និងយេនឌ័រ នៃអង្គភាពគ្រប់គ្រងគម្រោង (PMU) បានចុះបំពេញការងារ ដោយមានការចូលរួមពីទីប្រឹក្សាគម្រោងផ្នែកគាំពារសុវត្ថិភាពសង្គម (PIC)។

សកម្មភាពនេះមានគោលបំណងពិគ្រោះយោបល់ និងសិក្សាស្វែងយល់ពីផលប៉ះពាល់ដែលអាចកើតមានចំពោះគ្រួសារកសិករចិញ្ចឹមមាន់ក្នុងស្រុក ទាក់ទងនឹងបញ្ហាការធ្វើលំនៅឋានឡើងវិញដោយមិនស្ម័គ្រចិត្ត (IR) និងជនជាតិដើមភាគតិច (IP) ដែលអាចរងផលប៉ះពាល់ពីគម្រោង។