នាព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោង (PMU) បានរៀបចំសិក្ខាសាលានៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ក្រោមឈ្មោះ Inception Workshop for AVCC Consultants។
សិក្ខាសាលានេះមានគោលបំណងណែនាំបង្ហាញអំពីគម្រោង និងប្រកាសការចាប់ផ្តើមជាផ្លូវការនូវកិច្ចការងារគាំទ្របច្ចេកទេស របស់ក្រុមទីប្រឹក្សាខ្សែច្រវាក់តម្លៃកសិកម្ម (Agricultural Value Chain Consultant) ដល់ភាគីពាក់ព័ន្ធ។