នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រុមអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះទៅខេត្តត្បូងឃ្មុំ ដើម្បីជួបជាមួយក្រុមបេសកកម្ម ADB។
ការចុះនេះផ្តោតលើការត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងលើកសិករចិញ្ចឹមមាន់ និងកសិករបង្កាត់ភ្ញាស់កូនមាន់ ព្រមទាំងចុះពិនិត្យផ្លូវមួយខ្សែក្នុងខេត្តនេះផងដែរ។