នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រុមអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងទីប្រឹក្សាជាតិ និងអន្តរជាតិ បានចុះទៅខេត្តសៀមរាប។
ការចុះនេះផ្តោតលើការពិនិត្យលទ្ធផលអនុវត្តគម្រោងចំពោះកសិករដែលទទួលបានប្រាក់កម្ចីពីគម្រោង (ACSEP) ជាពិសេសកសិករចិញ្ចឹមមាន់ក្នុងស្រុក និងសហគមន៍កសិកម្មដាំបន្លែក្នុងខេត្តនេះ។