ព័ត៌មាន · Announcement · សេចក្តីជូនដំណឹង

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ASCEP ជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមអធិបតីភាព ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ASCEP ជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមអធិបតីភាព ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោង ASCEP បានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ASCEP និងផ្លាស់ប្តូរមតិលើទិសដៅការងារបន្ត។