ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ ព្រមទាំងជាប្រធានផ្នែកប្រតិបត្តិការគម្រោង ACSEP-PIU1 បានដឹកនាំវគ្គបណ្តុះបណ្តាលមួយ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីនៃធនាគារដៃគូទាំងពីរ គឺ ARDB និង SPNB នៅថ្នាក់ស្រុក និងខេត្ត ក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងកំពង់ធំ។