នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីរួមខេត្តកំពង់ចាម នាយកដ្ឋានកសិ-ឧស្សាហកម្ម និងអង្គភាពអនុវត្តគម្រោង បានរួមគ្នារៀបចំវេទិកា IBPs មួយ។
វេទិកានេះផ្តោតលើប្រធានបទស្តីពីការកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន រវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមពូជមាន់ក្នុងស្រុក ក្នុងគោលបំណងជំរុញការតភ្ជាប់ទីផ្សារ។