នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ (ត្រូវនឹងថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក) នាយកដ្ឋានកសិ-ឧស្សាហកម្ម រួមជាមួយអង្គភាពអនុវត្តគម្រោងសមាសភាគកសិ-ឧស្សាហកម្ម នៃគម្រោង ACSEP បានរៀបចំវេទិកា IBPs មួយឡើង ក្នុងគោលបំណងកសាងភាពជាដៃគូធុរកិច្ចប្រកបដោយបរិយាបន្ន ដោយផ្សារភ្ជាប់រវាងសហគ្រាសកសិកម្ម សហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក។
វេទិកានេះ បង្កើតជាឱកាសមួយសម្រាប់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មមាន់ស្រុក ឲ្យបានជួបពិភាក្សា ដោះស្រាយបញ្ហា និងស្វែងរកទម្រង់សហការគ្នាដែលមានប្រយោជន៍ទៅវិញទៅមក រវាងវិស័យឯកជននិងសហគមន៍មូលដ្ឋាន ក្រោមការគាំទ្ររបស់គម្រោង ACSEP។