នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP បានរៀបចំកិច្ចប្រជុំមួយ ដើម្បីបូកសរុបលទ្ធផលបេសកកម្ម រវាងក្រុមការងារត្រួតពិនិត្យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារគម្រោង។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាព បញ្ហាប្រឈម និងចំណុចត្រូវកែលម្អ ដែលបានរកឃើញក្នុងអំឡុងពេលបេសកកម្ម ដើម្បីរួមគ្នាកំណត់ទិសដៅសម្រាប់ដំណាក់កាលអនុវត្តបន្ទាប់របស់គម្រោង។