នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានជួបប្រជុំពិភាក្សាជាមួយផ្នែកបរិស្ថាន និងការគាំពារសង្គមរបស់ក្រុមការងារអនុវត្តគម្រោង ACSEP។
កិច្ចពិភាក្សានេះ ផ្តោតលើការតាមដានលទ្ធផលអនុវត្តវិធានការគាំពារបរិស្ថាន និងសង្គមរបស់គម្រោង ក៏ដូចជាការផ្លាស់ប្តូរយោបល់ដើម្បីធានាថា ការអនុវត្តគម្រោងគោរពតាមស្តង់ដារ និងគោលការណ៍ការពារបរិស្ថាន សង្គម ដែលធនាគារកំណត់។