ព័ត៌មាន · Field Visit · ចុះអង្កេត

ក្រុមបេសកម្មវាយតម្លៃពាក់កណ្តាលគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងក្រុមការងារអនុវត្តគម្រោង ACSEP បានពិនិត្យ និងវាយតម្លៃ សហគមន៍កសិកម្ម កន្តាំងបល្ល័ង្គរស្មី ស្ត្រីសាមគ្គី នៅ ខេត្តសៀមរាប

ក្រុមបេសកម្មវាយតម្លៃពាក់កណ្តាលគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងក្រុមការងារអនុវត្តគម្រោង ACSEP បានពិនិត្យ និងវាយតម្លៃ សហគមន៍កសិកម្ម កន្តាំងបល្ល័ង្គរស្មី ស្ត្រីសាមគ្គី នៅ ខេត្តសៀមរាប

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី រួមជាមួយក្រុមការងារអនុវត្តគម្រោង ACSEP បានចុះទៅសហគមន៍កសិកម្ម កន្តាំងបល្ល័ង្គរស្មី ស្ត្រីសាមគ្គី ក្នុងខេត្តសៀមរាប ដើម្បីតាមដាន និងវាយតម្លៃលទ្ធផលអនុវត្តគម្រោង។

តាមរយៈកិច្ចជួបនេះ ក្រុមការងារបានផ្លាស់ប្តូរយោបល់ជាមួយសមាជិកសហគមន៍ ស្តីពីអត្ថប្រយោជន៍ដែលទទួលបានពីគម្រោង ក៏ដូចជាបញ្ហាប្រឈម ដើម្បីជាមូលដ្ឋានសម្រាប់ការកែលម្អការគាំទ្រនាពេលខាងមុខ។